ឱកាស​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​សូម​ប្រកាស​អំពី​ការ​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងការនិទានរឿងរបស់ពួកគេ ដែលអាចឱ្យពួកគេអាចបញ្ជូនព័ត៌មានដែលទាក់ទាញអ្នកអាន និងបង្ហាញការនិទានរឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកដែលមានឥទ្ធិពល និងអាចចូលប្រើបាន។

អ្នកចូលរួមត្រូវជា អ្នកសារព័ត៌មាន។ អង្គការអូឌីស៊ីលើកទឹកចិត្ត ស្ត្រី ជនជាតិដើមភាគតិច ជនដែលមានពិការភាព និងជនស្រលាញ់ភេទដូចគ្នា ឱ្យចូលរួម។

  • ចុះ​ឈ្មោះ​តាម​រយៈ​៖ https://forms.office.com/r/WUNcsk2jkz
  • ផុតកំណត់ចុះឈ្មោះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤

*បញ្ជាក់​៖​ អង្គការ​អូ​ឌី​ស៊ី​ នឹង​ទាក់ទង​ទៅ​បេក្ខភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤​។​

ទាញយក៖ pdf