ឱកាស​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​សូម​ប្រកាស​អំពី​ការ​បើក​ទទួល​ការ​ចុះ​ឈ្មោះ​ចូល​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ រយៈពេល​ពីរ​ថ្ងៃ​ នៅ​ថ្ងៃ​ទី​២៩-៣០​ ខែសីហា​ ឆ្នាំ​២០២៤​ នៅ​រាជធានី​ភ្នំពេញ​។​ គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​ “​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​”​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​ការ​និទានរឿង​របស់​ពួក​គេ​ ដែល​អាច​ឱ្យ​ពួក​គេ​អាច​បញ្ជូន​ព័ត៌មាន​ដែល​ទាក់ទាញ​អ្នក​អាន​ និង​បង្ហាញ​ការ​និទានរឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​ដែល​មាន​ឥទ្ធិពល​ និង​អាច​ចូល​ប្រើ​បាន​។​

​អ្នកចូលរួម​ត្រូវជា​ អ្នក​សារព័ត៌មាន​។​ អង្គការ​អូ​ឌី​ស៊ី​លើកទឹកចិត្ត​ ស្ត្រី​ ជនជាតិ​ដើម​ភាគតិច​ ជន​ដែល​មាន​ពិការ​ភាព​ និង​ជន​ស្រលាញ់​ភេទ​ដូច​គ្នា​ ឱ្យ​ចូលរួម​។​

​ចុះ​ឈ្មោះ​តាម​រយៈ​៖​ https://forms.office.com/r/WUNcsk2jkz
​ផុតកំណត់​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២៤

*​បញ្ជាក់​៖​ អង្គការ​អូ​ឌី​ស៊ី​ នឹង​ទាក់ទង​ទៅ​បេក្ខភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០២៤​។​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf