កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២៦​ នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៩-២០​ ខែកញ្ញា​ ឆ្នាំ​២០២៦​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីរីករាយក្នុងការប្រកាសថា ​កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២៦ នឹងត្រឡប់មកវិញជាផ្លូវការនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ គឺជា​កម្មវិធី​ជំរុំ​មួយ​មាន​ភាព​ទាក់ទាញ​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ដោយ​​អូ​ឌី​ស៊ី​​ និង​ដៃគូ​ផ្សេងៗ​ទៀត​ ចាប់តាំងពី​ឆ្នាំ​២០១៨​ មក​ម្លេះ​។​ កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​១​ នៅ​ក្នុង​ឆ្នាំ​២០១៨​ កើត​ចេញពី​កម្មវិធី​មេគង្គ​ អាយ​ស៊ី​ធី​ខែ​ម​ ២០១៧​ ដែល​រៀបចំ​ឡើង​ដោយ​ជោគជ័យ​នៅ​ខេត្តសៀមរាប​។​ កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ បន្តបន្ទាប់​ទៀត​ ធ្វើ​នៅ​ឆ្នាំ​២០២២​ សម្រាប់​លើក​ទី​២​ និង​ឆ្នាំ​២០២៤​ សម្រាប់​លើក​ទី​៣​។​ កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​៤​ នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៩-២០​ ខែកញ្ញា​ ឆ្នាំ​២០២៦​។​ ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​មុនៗ​ កម្មវិធី​ជំរុំ​លើក​នេះ​នឹង​បន្ត​ក្លាយជា​វេទិកា​សហការ​សម្រាប់​ការ​សិក្សា​ កិច្ច​សហប្រតិបត្តិការ​ និង​នវានុវត្តន៍​ ក្នុង​វិស័យ​ដូច​ជា​ ទិន្នន័យ​បើកចំហ​ អភិបាលកិច្ច​អ៊ីនធឺណិត​ សន្តិសុខ​សាយ​ប័​រ​ និង​បញ្ញា​សិប្បនិម្មិត​ នៅ​ក្នុង​ចំណោម​វិស័យ​ផ្សេងៗ​ទៀត​។​

​កម្មវិធី​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ២០២៦​ នឹង​ផ្តោត​លើ​មូលបទ​សំខាន់ៗ​ចំនួន​បី​ រួម​មាន​៖​ (១)​ បញ្ញា​សិប្បនិម្មិត​ និង​អនាគត​នៃ​សិទ្ធិ​ឌី​ជី​ថ​ល​ (២)​ ការ​រក្សា​សុវត្ថិភាព​លើ​អ៊ីនធឺណិត​៖​ សន្ដិសុខ​សាយ​ប័​រ​ និង​សិទ្ធិ​របស់​ក្រុម​ងាយ​រង​ហានិភ័យ​ និង​(៣)​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ ការ​រឹតត្បិត​ និង​ការ​ទទួល​បាន​ព័ត៌មាន​។​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf