វឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស
នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្សដែលត្រូវបានលើកបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី ៤៧ របស់ខ្លួននៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរកម្មតាមប្រធានបទចំនួន ២៣ និងកិច្ចពិភាក្សាចំនួន ៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តចំនួន ២៥ និងការសម្រេចចិត្តចំនួន ២ លើបញ្ហាតាមប្រធានបទ និងតាមប្រទេសនានា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ