ម.ស.ម.ក និង CIVICUS ថ្កោលទោសចំពោះការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាចំពោះអនុសាសន៍សំខាន់ៗក្នុងអំឡុង ការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់លើកទី ២
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) និង សម្ព័ន្ធពិភពលោកដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS) បានថ្កោលទោស រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) ចំពោះការសម្រេចចិត្តបដិសេធអនុសាសន៍សំខាន់ៗស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា (កម្ពុជា) ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ (អ.ស.ប) បានផ្តល់ទៅរដ្ឋាភិបាល ក្នុងអំឡុងពេលត្រួតពិនិត្យជាសាកលតាមវេលាកំណត់ (យូភីអ) លើកទី២ របស់កម្ពុជា។
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក)