ម​.ស.ម.ក​ ទទួល​បាន​ថវិកា​ខ្នាត​តូច​របស់​ រ៉ាយ​ស៊ីង​ វ៉យស៍​ និង​សម្ភោធ​គម្រោង​ពង្រឹង​អំណាច​អ្នក​សរសេរ​ប្លុក​ស្ត្រី​កម្ពុជា​

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)​ នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ នេះ​សម្ពោធ​គម្រោង​ថ្មី​មួយ​របស់​ខ្លួន​ គឺ​គម្រោង​អំណាច​អ្នក​សសេរ​ប្លុក​ស្ត្រី​កម្ពុជា​ និង​ប្រកាស​ជ្រើស​រើស​បេក្ខជន​ ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​របស់​គម្រោង​នេះ។​ គម្រោង​នេះ​មាន​គោល​បំណង​ ពង្រឹង​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ និង​ឥទ្ធិពល​របស់​និស្សិត​ស្ត្រី​នៅ​សាកល​វិទ្យាល័យ​ ដែល​មក​ពី​គ្រប់​ទិស​ទី​នៅ​កម្ពុជា​ តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ឲ្យ​ស្ត្រី​ទាំង​នោះ​ក្លាយ​ជា​អ្នក​សរសេរ​ប្លុក​ នៅ​កម្ពុ​ជា និង​ក្លាយ​ជា​អ្នក​កាន់​តែ​សកម្ម​នៅ​លើ​ប្រព័ន្ធ​អ៊ិន​ធឺណិត។​

មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)

ទាញយក៖ pdf