ម​.​ស​.​ម​.​ក ចេញផ្សាយ​របាយការណ៍​អំពី​ការវាយតម្លៃ​លើ​ការគោរព​សិទ្ធិ​ទទួលបាន​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍​

​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៤ គម្រោង​សង្គេតការណ៍​សវនាកា​រណ៍រប​ស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុុជា (​ម​.​ស​.​ម​.​ក​) ចេញផ្សាយ​របាយការណ៍​របស់ខ្លួន លើកដំបូង​អំពី​ការវាយតម្លៃ​លើ​ការគោរព​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍ (របាយការណ៍​) ។ នេះ​គឺជា​របាយការណ៍​លើក​ទី​៧ ដែល​បាន​ចេញផ្សាយ​ដោយ​គម្រោង​សង្កេតការណ៍​សវនាការ និង​ជា​របាយការណ៍​លើក​ទី​១ ដែល​បាន​លើកឡើង​អំពី​ការអនុវត្តន៍​របស់​សាលាឧទ្ធរណ៍​។ របាយការណ៍​នេះ បង្ហាញ​នូវ​ទិន្នន័យ​នៃ​សវនាការ​ជំនុំជម្រះ​ចំនួន ២០៤ ដែល​គម្រោង​បាន​សង្កេត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ ២០១៣ ដល់​ថ្ងៃ​ទី ៣១ ខែ មករា ឆ្នាំ​២០១៤​។​

មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)

ទាញយក៖ pdf