មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(“ម.ស.ម.ក”)ប្រកាសផ្សព្វផ្សាយមេរៀនស្តីពីសេរីភាពខាងការបញ្ចេញមតិ
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីផ្សព្វផ្សាយមេរៀនតាមប្រព័ន្ធអនឡាញទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិចំនួនបី ដើម្បីពង្រឹងចំណេះដឹងដល់សាធារណជនអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ មេរៀននីមួយៗរួមមាន វីដេអូ ប័ណ្ណព័ត៌មាន និងសំណួរដែលរៀបរាប់លម្អិតអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា