សេចក្តី​បំភ្លឺ​លើ​បទ​យកការណ៍​របស់​វិទ្យុ​អន្តរជាតិ​បារាំង​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ សូម​ធ្វើការ​បំភ្លឺ​ទៅ​លើ​បទ​យក​ការណ៍​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ ដែល​មាន​ចំណងជើង​ថា​ “​នៅ​មណ្ឌល គិរី​ ការ​ចុះ​បញ្ជី​ដី​សហគមន៍​យឺត​ដោយសារ​ជនជាតិ​ដើម​ភាគតិច​គ្មាន​ប្រាក់​បង់​ ឲ្យ​សមត្ថកិច្ច​”​ និង​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ដោយ​ហេតុផល​ថា​ ការ​ចុះបញ្ជី​ដី​សហគមន៍​ជូន​ជនជាតិ​ដើម​ភាគតិច​ពុំ​តម្រូវ​ឲ្យ​បង់​សោហ៊ុយ​ ហើយ​មន្ទីរ​រៀប ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក៏​ពុំ​ទាន់​ទទួល​បាន​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ដី​ពី​សហគមន៍​ក្នុងភូមិ​ស្រែ​ធំ​ ឃុំ​សុខ​សាន​ ស្រុក​កោះ​ញែក​ ខេត្ត មណ្ឌលគិរី​ដែរ​។​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

ទាញយក៖ pdf