ការចុះធ្វើជំរឿនសេដ្ឋកិច្ចនៅតាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេសរបស់មន្ត្រីជំរឿននៃក្រសួងផែនការ
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះធ្វើជំរឿនសេដ្ឋកិច្ចនៅតាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេសរបស់មន្ត្រីជំរឿននៃក្រសួងផែនការ។
ដើម្បីប្រមូលទិន្នន័យព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ (ឧស្សាហកម្ម និងសេវាកម្ម) សមភាពយេនឌ័រ លក្ខណៈនៃប្រភេទអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សេដ្ឋកិច្ច ចំនួនសហគ្រាស ចំនួនកម្លាំងពលកម្ម និងព័ត៌មានផ្សេងៗទៀត ក្រសួងផែនការនឹងចាត់មន្ត្រីជំនឿនចុះសម្ភាសន៍ និងកត់ត្រាទិន្នន័យស្ថិតិនៅតាមរោងចក្រ សហគ្រាស់ទាំងអស់ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ