លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​អនុវត្ត​គម្រោង​ “​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​”​ ក្នុង​ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ឯកឧត្ដម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​អនុវត្ត​គម្រោង​ «​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​»​ ក្នុង​ឆ្នាំ​២០២១​។​

ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ ៣៦២​ លាន​យ៉េន​ (​ប្រមាណ​ ៣,៣១​លាន​ដុល្លារ​អា​មេ​រិ​ក​)​ សម្រាប់​អនុវត្ត​គម្រោង​ “​អាហារូបករណ៍​អភិវឌ្ឍ៍​ធនធានមនុស្ស​”​ ក៏​ដូច​ជា​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ជិត​សិ្ន​ទ្ធ​ និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០២១​ នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf