​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់​ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់​ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។​

​ក្រសួងសុខាភិបាល​ សូម​ជម្រាប​ជូន​អាជ្ញាធរ​ មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ និង​សាធារណៈជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា​ ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ បាត់ដំបង​ មណ្ឌលគិរី​ រតនគិរី​ ក្រចេះ​ ស្ទឹង​ត្រែង​ កំពត​ កែប​ កំពង់ធំ​ ព្រះ​វិហារ​ ប៉ៃលិន​ កោះកុង​ កំពង់ឆ្នាំង​ ត្បូងឃ្មុំ​ និង​ខេត្តឧត្តរមានជ័យ​ ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស​ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ ក្នុង​កំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​ កូ​វី​ដ​-១៩​ ក្នុង​សហគមន៍​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf