GMAC:​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​មក​ដល់​នៃ​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យវិស័យ​កាត់ដេរ​ និង​វិធានការ​សម្របសម្រួល​ពិសេស​របស់​រាជរដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​ ១១​ ខែមីនា​ ឆ្នាំ​២០២០​ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ បាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​មួយ​អំពី​ ការ​មក​ដល់​នៃ​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កាត់ដេរ​ពី​ប្រទេស​ចិន​។​ នៅ​ក្នុង​សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា​ ក្រោម​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ ទៅ​កាន់​ភាគី​ចិន​ វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​កាត់ដេរ​ត្រូវ​បាន​ដឹក​មក​ដល់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជា​បណ្តើរៗ​ហើយ​ កាលពី​វេលា​ម៉ោង​ ១១​ និង​២៥​នាទី​ យប់​ នា​ថ្ងៃ​ចន្ទ​ ទី​៩​ ខែមីនា​ ឆ្នាំ​២០២០​ តាម​រយៈ​នាវា​ដឹក​ជញ្ជូន​ឈ្មោះ​ SITC​ Fujian​ ហើយ​រហូត​ដល់​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ​ កប៉ាល់​ចំនួន​១២​គ្រឿង​ទៀត​ត្រូវ​បាន​រំពឹង​ថា​នឹង​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ជាមួយ​និង​វត្ថុធាតុដើម​បន្ថែម​ទៀត​។​

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា

ទាញយក៖ pdf