ការ​រៀបចំ​ពិព័រណ៍​ផ្នែក​សិប្បកម្ម​ និង​ឧស្សាហកម្ម​ ឆ្នាំ​២០២១​ “Metal​ Cutting,​ Forming​ &​ Welding​ EXPO​ 2021”​ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​

នៅ​ថ្ងៃ​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​ពិព័រណ៍​ផ្នែក​សិប្បកម្ម​ និង​ឧស្សាហកម្ម​ ឆ្នាំ​២០២១​ “​ Metal​ Cutting,​ Forming​ &​ Welding​ EXPO​ 2021”​ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​ក្រុមប្រឹក្សា​ជំរុញ​ការ​នាំ​ចេញ​ផ្នែក​វិស្វកម្ម​ឥណ្ឌា​ (EEPC)​ ដែល​គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ ឥណ្ឌា​ នឹង​រៀបចំ​ពិធី​តាំងពិព័រណ៍​ផ្នែក​សិប្បកម្ម​ និង​ឧស្សាហកម្ម​ ឆ្នាំ​២០២១​ “Metal​ Cutting,​ Forming​ &​ Welding​ EXPO​ 2021”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ ២៩​ ខែតុលា​ ឆ្នាំ​២០២១​ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf