សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​វិធានការ​បន្ថែម​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ ការ​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​អំឡុង​ និង​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២១​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ ការ​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ក្នុង​អំឡុង​ និង​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​

​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​តែ​បន្ត​វិ​វ​ឌ្ឍ​ខ្លួន​គួរ​ឱ្យ​បារម្ភ​ តាម​រយៈ​ការ​បំប្លែង​ខ្លួន​ថ្មី​ នៃ​វីរុស​កូ​វី​ដ​-១៩​ ដែល​ការណ៍​នេះ​ បាន​បង្កើន​បន្ថែម​នូវ​សម្ពាធ​ផ្នែក​សង្គម​-​សេដ្ឋ​កិ​ច្​ ច​ដល់​ប្រទេស​ជា​ច្រើន​ រួម​មាន​កម្ពុជា​ផង​ដែរ​។​ ជាក់ស្តែង​ “​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​ ២០២១”​ ដែល​បន្ត​អូស​បន្លាយ​ និង​ពង្រីក​វិសាលភាព​ ញាំ​ង​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​តាមដាន​ និង​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​នានា​។​ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ ជុំ​ទី​៩​ ក្នុង​គោលបំណង​ (១)​ កាត់​បន្ថយ​ផល​ប៉ះពាល់​មក​លើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​ និង​ហានិភ័យ​ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ចូល​ក្នុង​សហគមន៍​ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ (២)​ បន្ត​សុពលភាព​នៃ​វិធានការ​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​ (៣)​ បន្ត​ដាក់​ចេញ​ និង​អនុវត្ត​វិធានការ​ទ្រទ្រង់​ និង​ស្តារ​សេដ្ឋកិច្ច​ និង​ (៤)​ បន្ត​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ តាម​រយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​។​ វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​រួម​មាន​ (១)​ វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​ ស្បែកជើង​ ផលិតផល​ធ្វើ​ដំណើរ​ កាបូប​ និង​វិស័យ​ទេសចរណ៍​ (២)​ វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍​ (៣)​ វិធានការ​ជួយ​វិស័យ​ដឹក​ជញ្ជូន​ និង​ឡូ​ជី​ស្ទីក​ និង​ (៤)​ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​។​

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf