ពិធី​ប្រគល់​-​ទទួល​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​ ១០​គ្រឿង​ ដែល​ជា​អំណោយ​សប្បុរសធម៌​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រគល់​ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ពិធី​ប្រគល់​-​ទទួល​ រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​ ១០​គ្រឿង​ ដែល​ជា​អំណោយ​សប្បុរសធម៌​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រគល់​ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នាំ​យក​ជំនួយ​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​ ១០​គ្រឿង​ របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក​នៃ​ប្រទេស​ឡាវ​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf