ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​គ​.​ជ​.​នា​/​ក​.​អ​.​ក​)​ បាន​ទទួល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ Andreas​ Zurbrugg​ អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា​ និង​សហការី​ តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព​ និង​សម្លេង​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​គ​.​ជ​.​នា​/​ក​.​អ​.​ក​)​ បាន​ទទួល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ Andreas​ Zurbrugg​ អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា​ និង​សហការី​ តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព​ និង​សម្លេង​។​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​អាទិភាព​ការងារ​របស់​កិច្ច​សហប្រតិបត្ដិការ​អភិវឌ្ឍ​ទ្វេភាគី​ វឌ្ឍនភាព​របស់​ផែនការអភិវឌ្ឍន៍​ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​កម្ពុជា​ ឆ្នាំ​២០២០-២០២១​ និង​ជម្រាប​អំពី​ការ​ផ្ដួចផ្ដើម​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​កម្ពុ​ជានា​ពេល​អនាគត​ ។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf