ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២១​។​

​នាយក​រោងចក្រ​ សហគ្រាស​ទាំងអស់​ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តី​ពី​ការ​ការងារ​ ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់​ខ្លួន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ ដែល​មាន​រយៈពេល​ បី​ថ្ងៃ​ គឺ​ថ្ងៃ​ទី​ ៥,​ ៦,​ ៧​ ខែតុលា​ ឆ្នាំ​២០២១​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf