ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
យោងច្បាប់ស្តីពីការងារ និងប្រកាសលេខ៣៥៨/២១ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា លោក/លោកស្រី មានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ២ (ពីរ) លើកក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុនដំណាច់ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈគេហទំព័រ៖ www.sicms.mlvt.gov.kh ចាប់ពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ