ការ​ចុះ​ពិនិត្យ​ និង​ការ​អនុវត្ត​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​ស្តី​ពី​គណនេយ្យ​ និង​សវន​កម្ម​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​

នៅ​ថ្ងៃ​ទី​ ០៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ចុះ​ពិនិត្យ​ និង​ការ​អនុវត្ត​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​ស្តី​ពី​គណនេយ្យ​ និង​សវន​កម្ម​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។​

​អនុលោម​តាម​ច្បាប់​ស្តី​ពី​គណនេយ្យ​ និង​សវន​កម្ម​ សហគ្រាស​មាន​កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ​ រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​តាម​ស្តង់ដារ​គណនេយ្យ​ជា​ធរមាន​ ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវន​កម្ម​ឯករាជ្យ​ និង​កាតព្វកិច្ច​ពាក់ព័ន្ធ​ផ្សេង​ទៀត​ តាម​លក្ខខណ្ឌ​កំណត់​ដោយ​ច្បាប់​។​

និយ័តករគណនេយ្យនិងសវនកម្

ទាញយក៖ pdf