សេចក្តីណែនាំស្តីពី ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារប្រកាសលេខ៤៤៣ ប.ក/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ សេចក្តីណែនាំបង្ហាញពីរបៀបគិតអតីតភាពការងារ របៀបគណនាប្រាក់រំលឹកអតីតភាពការងារ របៀបបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ការផ្តល់ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារតាមប្រភេទនៃកិច្ចសន្យាការងារ ការបញ្ឈប់កម្មករនិយោជិតពីការងារ និងគោលការណ៍រួម។
សូមចុចតំណសម្រាប់ទាញយកឯកសារផ្លូវការ៖ https://opendevelopmentcambodia.net/km/dataset/?id=instruction-no-057-on-the-payment-of-pre-2019-seniority-indemnity-for-enterprises-in-garment-and-fo
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ