ជប៉ុន​ផ្តល់​ថវិកា​ចំនួន​ ៨៣៣,៣៣២​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គ​ម្រោ​ង​បង្កើន​សមត្ថភាព​បោសសម្អាត​មីន​ដល់​CMAC​ (​ដំណាក់កាល​ទី​៣)​​

នៅ​ថ្ងៃ​ទី​ ២១​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ រដ្ឋាភិបាល​ជប៉ុន​ បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ចំនួន​ ៨៣៣,៣៣២​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​ (JMAS)​ ក្រោម​គ្រោង​ការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​។​ កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ គូ​ម៉ា​ម៉ា​រ៉ូ​ យូ​ជិ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ស៊ី​បា​តា​ មិ​គី​អុ​ ប្រធាន​តំណាង​អង្គការ​ JMAS​ ដើម្បី​អនុវត្ត​ “​គម្រោង​បង្កើន​សមត្ថភាព​បោសសម្អាត​មីន​ដល់​ CMAC​ (ដំណាក់កាល​ទី​៣)”​ នៅ​ស្ថានទូត​ជប៉ុន​។​

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf