សេចក្តីថ្លែងការណ៍ស្តីពីការសិក្សាដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលអាល្លឺម៉ង់ បង្ហាញពីបញ្ហាធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយស្តីពីការសិក្សាមួយ ដែលគាំទ្រដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានផ្ដល់ភស្តុតាងបន្ថែមទៀតនៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយ “ខ្ពស់ខ្លាំង” និង “មិនអាចទទួលយកបាន”។
លទ្ធផលនៃការសិក្សាបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ១៦៧.០០០ នាក់ បាននិងកំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ។ អង្គការហ្វ៊ីអាន (FIAN) ក៏ដូចជា អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាគឺ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការសមធម៌កម្ពុជា សូមអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀតនៃវិស័យមីក្រូហិរញ្ញវត្ថុ ឱ្យគោរពការទទួលខុសត្រូវរបស់ពួកគេ និងចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពដែលមិនអាចប្រកែកបាននេះ ។
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)