សេចក្ដីប្រកាសព័ត៌មានរួមស្ដីពីរបាយការណ៍សង្ខេបគោលនយោបាយស្ដីពី “ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ”
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) បានចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីរបាយការណ៍សង្ខេបគោលនយោបាយស្ដីពី “ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ”។
ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) បានដាក់ឱ្យប្រើប្រាស់ របាយការណ៍សង្ខេបគោលនយោបាយស្តីពី “ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ រាជធានីភ្នំពេញ។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
