សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពីកសិកម្ម-ទឹក-ជនបទ
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពី កសិកម្ម-ទឹក-ជនបទ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
កិច្ចប្រជុំក្រុមការងារអន្តរក្រសួងលើកទី៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍នាពេលនេះគឺដើម្បីពិនិត្យ និងពិភាក្សា៖ ទី១)របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រីវិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទី២)របាយការណ៍សង្ខេបស្តីពីលទ្ធផលចុះសិក្សាស្វែងយល់របស់ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ នៅទីតាំងសហគមន៍គោលដៅ និងសំណើទីតាំងសហគមន៍អាទិភាព ព្រមទាំងអន្តរាគមន៍ចម្បងៗ សម្រាប់ទីតាំងសហគមន៍នីមួយៗ និងទី៣)គោលការណ៍លើសំណើទីតាំងសហគមន៍អាទិភាព ដែលបានជ្រើសរើស និងអន្តរាគមន៍តាមទីតាំងនីមួយៗ៕
ក្រសួងធនធានទឹក និងឧតុនិយម