សេចក្ដីប្រកាសព័ត៌មានរួមស្ដីពី ផែនការរៀបចំដែនដីខេត្តមណ្ឌលគីរីរយៈពេល ២០ឆ្នាំ
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពី ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីរយៈពេល ២០ឆ្នាំ។ ការបង្កើតផែនការរៀបចំដែនដីនេះ គឺជាដំណើរការដែលមានចូលរួមពីពហុភាគីដូចជាក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) និងក្រុមអ្នកជំនាញកសាងផែនការរៀបចំដែនដី ក្នុងគោលដៅការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងប្រកបដោយភាពរស់រវើក និងនិរន្តរភាពផ្សារដែលភ្ជាប់នឹងការអភិរក្ស មានការបំភាយឧស្ម័នកម្រិតទាប និងការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាពដើម្បីថែរក្សាការពារធនធានធម្មជាតិ។
អង្គការមូលនិធិសកលសម្រាប់ធម្មជាតិនៅកម្ពុជា (WWF-Cambodia)