សេចក្តីថ្លែងការណ៍រួម៖ ទម្លាក់ការចោទប្រកាន់ទាំងអស់ទៅលើមេដឹកនាំសហជីពលោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួន
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៤១ ដែលបានចុះហត្ថលេខាខាងក្រោម បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងដោះលែងរូបលោកពីការឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសវនាការឲ្យបានឆាប់។ ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ត្រូវបាននគរបាលចាប់ខ្លួននៅផ្ទះរបស់គាត់កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)