​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០

នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​២០២២​ អង្គការ​សង្គម​ស៊ី​វិល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០​។​

​អង្គការ​មិនមែន​រដ្ឋាភិបាល​ សហភាព​ សហព័ន្ធ​សហជីព​ សមាគម​ និង​សហគមន៍​ ដូច​មាន​រាយ​នាម​ សូម​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០​ បាន​ស្នើ​ដោយ​រាជរដ្ឋាភិបាល​។​ ពួក​គេ​យល់​ឃើញ​ថា​ ការ​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​កាលៈទេសៈ​នេះ​អាច​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​ស្ថិរភាព​អំណាច​រដ្ឋ​ និង​អំណាចនីតិប្រតិបត្តិ​ ការ​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ ដែល​បាន​ចារិក​ក្នុង​រដ្ឋធម្មនុញ្ញ​។​

អង្គការ​សង្គម​ស៊ី​វិល​

ទាញយក៖ pdf