សេចក្តីថ្លែងការណ៍រួម៖ ការព្រួយបារម្ភចំពោះសេចក្តីសម្រេចជាផ្លូវការនៃដំណើរការ នីតិវិធីព្យួរជាបណ្តោះអាសន្ននៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៏នៅកម្ពុជា មានឈ្មោះហៅថា “សមាគមអាដហុក” បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលគាំទ្រដោយ អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពលរដ្ឋខ្មែរចំនួន ៧១ ដោយបង្ហាញនូវការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុបដែលចាប់ផ្តើមនីតិវិធីក្នុងការព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលនឹងជះផលអវិជ្ជមានដោយផ្ទាល់ និងប្រយោលដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជាទាំងមូល។
ដូច្នេះ អង្គការសង្គមស៊ីវិល សមាគម សហជីព និងប្រជាពលរដ្ឋខ្មែរ បានសូមអំពាវនាវដល់ រាជរដ្ឋាភិបាលកម្ពុជាឱ្យចាត់វិធានការជាក់ស្តែង និងម៉ត់ចត់ ក្នុងការស្ដារ ការពារ និងបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីធានាសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សមាគមអាដហុក