សេចក្តីថ្លែងការណ៍រួមគ្នាទាក់ទងនឹងការបន្តការប្រព្រឹត្ដខុសច្បាប់របស់អាជ្ញាធរខេត្តឧត្តរមានជ័យ ទៅកាន់បុគ្គលិកអង្គការសមធម៌កម្ពុជា
យើងជាក្រុមសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមថ្កោលទោសនូវសកម្មភាព របស់អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលបានចូលរួមនៅក្នុងការស្ទះ ការយាយី ការបំពានសិទ្ធិកម្មករ មានចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មក (សូមមើលឧបសម្ព័ន្ធ ១៖ តារាងពេលវេលានៃព្រឹត្តិការណ៍)។ ថ្មីៗនេះ បុគ្គលិក៤នាក់មកពីអង្គការសមធម៌កម្ពុជា (EC) បានមកខេត្តនេះ ដើម្បីធ្វើការស្រាវជ្រាវលើ ផលប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំ ជាលទ្ធផលពីការសម្បទានដីសេដ្ឋកិច្ចបានផ្តល់សម្រាប់ការអភិវឌ្ឍនៃការដាំអំពៅ។ ចម្ការអំពៅនេះ ត្រូវបានគ្រប់គ្រងដោយ ក្រុមហ៊ុន Mitr Phol Group ដែលជាក្រុមហ៊ុនចែកចាយធំមួយក្នុងចំណោមក្រុមហ៊ុនចែកចាយដទៃរបស់ក្រុមហ៊ុនកូកាកូឡា។ ទិន្នន័យស្រាវជ្រាវប្រមូលបាន នឹងត្រូវផ្តល់ទៅឱ្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សប្រទេសថៃ (NHRCT) ដែលកំពុងធ្វើការស៊ើបអង្កេតលើប្រតិបត្តិការរបស់ក្រុមហ៊ុន Mitr Phol Group នៅក្នុងប្រទេសកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិល