ការដាក់ដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។
គណៈកម្មការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងរៀបចំដាក់ឱ្យដំណើរការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ចាប់ពីខែកក្កដាឆ្នាំ២០២១ រហូតដល់ដំណាច់ឆ្នាំ២០២១។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា