ការ​ដាក់​ដំណើរការ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២១​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ដាក់​ដំណើរការ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​។​

គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ សហការ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នឹង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ ស្ថាប័ន​ អង្គការ​សង្គម​ស៊ី​វិល​ និង​ភាគី​ពាក់ព័ន្ធ​នានា​ ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​ ចាប់ពី​ខែកក្កដា​ឆ្នាំ​២០២១​ រហូត​ដល់​ដំណាច់ឆ្នាំ​២០២១​។​

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf