លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងផ្តល់រង្វាន់

នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៧ ក្រសួង​ព័ត៌មាន​ បាន​ចេញ​លិខិត​ធ្វើការ​ណែនាំ​ជា​ថ្មី​ម្ដងទៀត​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ និង​ម្ចាស់​ផ្សព្វផ្សាយ​ទាំងអស់​ឲ្យ​អនុវត្ត​ដួច​ខាងក្រោម​៖

  • អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​មានការ​ផ្តល់​រង្វាន់​តែ​ក្នុង​រយៈពេល​មុន​ និង​ក្រោយ​១៥​ថ្ងៃ​ នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ ចូល​ឆ្នាំ​ចិន​ និង​ពិធីបុណ្យ​អុំទូក​ប៉ុណ្ណោះ​។​ ក្រៅពី​នេះ​ ក្រសួង​ព័ត៌មាន​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផ្ដល់​រង្វាន់​ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជា​មុន​សិន​។​
  • ​ប​ញ្ឃ​ប់​ការ​ផ្ស​ព្វផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ប្រើ​សកម្មភាព​ ឬ​រូបភាព​ដែល​មាន​លក្ខណៈ​អូស​ទាញ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ស្រទាប់​យុវវ័យ​ឲ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​។​

ក្រសួងព័ត៌មាន

ទាញយក៖ pdf