កិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី ៤ និងកម្មវិធីការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា
នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី ៤ និងកម្មវិធីការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។ ឯកឧត្តម ឈៀង យ៉ាណារ៉ា បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដំណាក់កាលទី៤ (Regional Economic Development Program Phase IV - RED IV) និងប្រកាសឱ្យដំណើរការគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា”។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា