​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ស្តី​ពី​ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់កាល​ទី​ ៣​ បូក​ ២​ ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ Video​ Conference​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ លោក​ជំទាវ​ ជា​ថ្នាក់ដឹកនាំ​ និង​សមាជិក​ក្រុមការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​បាន​សម្រេច​ដូច​ជា​៖​ ការ​បន្ត​ពង្រឹង​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​ ការ​បន្ត​ពង្រឹង​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​ ការ​ពង្រឹង​ប្រសិទ្ធិ​ភាព​នៃ​ការ​ផ្សារ​ភ្ជាប់​ថ​វិក​ទៅ​នឹង​គោលនយោបាយ​ ការ​បញ្ចប់​ការ​ត្រៀមខ្លួន​ឆ្ពោះទៅ​គណនេយ្យ​ភាព​សមិទ្ធកម្ម​ និង​ការ​គាំទ្រ​កម្មវិធី​កែទម្រង់​ប្រកបដោយ​ចីរភាព​ និង​ភាព​ប្រទាក់ក្រឡា​គ្នា​នៃ​ការ​កែទម្រង់​ផ្សេង​ទៀត​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf