ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត
នៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសដល់សាធារណៈជន និងសិស្សានុសិស្សថា ខ្លួននឹងដាក់ដំណើរការរប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង ០៨:០០ នាទី ព្រឹក។ ប្រព័ន្ធនេះនឹងជួយពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សថា្នក់ទី ១២ ថែមមួយកម្រិតទៀត លើចំណេះដឹងដែលទទួលបានពីក្នុងថ្នាក់រៀន ដោយអនុញ្ញាតឱ្យ្ពួកគេ ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់លើមុខវិទ្យាសំខាន់ៗ តាមប្រព័ន្ធអនឡាញ (On-line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ។ សិស្សានុសិស្សអាចអនុវត្តកម្មវិធីនេះបានតាមរយៈតំណភ្ជាប់នៅលើគេហទំព័រក្រសួង៖ https://bacii.moeys.gov.kh/។
ក្រសួងអប់រំ យុវជន និងកីឡា