ពិធី​ចុះហត្ថលេខា​លើ​ MoU​ស្តី​ពី​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ពី​ធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ មូលនិធិ​អភិវឌ្ឍន៍​មូលធន​នៃ​អង្គការសហប្រជាជាតិ​ (UNCDF)​និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (SERC)​ និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​។​

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​ “​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​”​ នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​ដែល​ UNCDF​ នឹង​ផ្តល់​ការ​គាំទ្រ​មក​ SERC​និង​CSX​ លើ​ចំណុចរួម​មាន​៖ ១) គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ និង​ធនធានមនុស្ស​ ២) គាំទ្រ​ដល់​ការ​រៀបចំ​នូវ​បទ​ប្បញ្ញត្តិ​ថ្មី​ពាក់ព័ន្ធ​នឹង​ផលិតផល​មូល​ប​ត្រ​ឆ្លង​ដែន​ ៣) សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ធនធាន​ បច្ចេកវិទ្យា​ និង​ចំណេះដឹង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ការ​រៀនសូត្រ​ពី​ដៃគូ​រវាង​SERC​និង​CSX​ជាមួយនឹង​ស្ថាប័ន​និយ័ត​ករ​របស់​ប្រទេស​សមាជិក​អាស៊ាន​បូក​ ៣​ និង ៤)​​ ផ្តល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ ផ្សព្វផ្សាយ​ និង​អនុវត្ត​ច្បាប់​ ព្រមទាំង​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​រដ្ឋ​ និង​មូល​ប​ត្រ​មហាជន​។​

ផ្សា​រមូល​ប​ត្រ​កម្ពុជា

ទាញយក៖ pdf