រដ្ឋសភាគ្រោងអនុម័តច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦ និងច្បាប់ស្ថិតិ
នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨:០០ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី ៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងសេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា