សេចក្តី​ប្រកាស​ព័ត៌មាន​ធនាគារជាតិ​នៃ​កម្ពុជា​ទាក់ទង​នឹង​ការ​ព្រួយបារម្ភ​របស់​អតិថិជន​ចំពោះ​ធនាគារ​ ព្រី​ន​ស៍​ ម​.​ក​.

​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​នាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​សាធារណជន​អំពី​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ដើម្បី​ធានា​ប្រតិបត្តិការ​ជា​ប្រក្រតី​នូវ​គណនី​ទាំងឡាយ​របស់​អតិថិជន​នៅ​ធនាគារ​ ព្រី​ន​ស៍​ ម​.​ក​.​ និង​ជា​ពិសេស​ ដើម្បី​ធានា​សុវត្ថិភាព​សាច់ប្រាក់​របស់​អតិថិជន​របស់​ធនាគារ​នេះ​។​

​សេចក្តី​ប្រកាស​នេះ​បាន​ចេញផ្សាយ​ភ្លាមៗ​ បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​ មាន​អតិថិជន​មានការ​បារម្ភ​ហើយ​បាន​ទៅ​ដក​ប្រាក់​របស់​ខ្លួន​វិញ​ នៅ​ធនាគារ​ ព្រី​ន​ស៍​ ម​.​ក​.​។​ ដោយឡែក​ព័ត៌មាន​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ ធនាគារ​ ព្រី​ន​ស៍​ ម​.​ក​.​ អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា​ បាន​និង​កំពុង​ចាត់វិធានការ​ត្រួតពិនិត្យ​ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​ធានា​ថា​ ធនាគារ​នេះ​មាន​អនុលោម​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf