សេចក្តីណែនាំ ស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំស្តីពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)។

សេចក្តីណែនាំនេះកំណត់ឱ្យបន្ថយអត្រាអាករលើតម្លៃបន្ថែមពី ១០% មក ៤% ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន ៦% គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំនេះក៏បានណែនាំពីការចេញវិក្កយបត្រ ការគណនាអាករ និងការអនុវត្តប្រព័ន្ធ e-Filing សម្រាប់សហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈផងដែរ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ទាញយក៖ pdf