សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កែសម្រួល​អត្រាពន្ធគយ​និង​អត្រា​អាករ​នាំ​ចេញ​លើ​មុខទំនិញ​មួយ​ចំនួន​

​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​កែសម្រួល​អត្រាពន្ធគយ​និង​អត្រា​អាករ​នាំ​ចេញ​ លើ​មុខទំនិញ​មួយ​ចំនួន​។​

​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បាន​កែសម្រួល​អត្រាពន្ធ​នាំ​ចូល​ និង​អាករ​នាំ​ចេញ​លើ​មុខទំនិញ​មួយ​ចំនួន​ ដូច​ជា​ការ​បញ្ចុះ​អត្រាពន្ធ​លើ​ឧបករណ៍​ពាក់ព័ន្ធ​នឹង​ថាមពល​ និង​យានយន្ត​អគ្គិសនី​ និង​ការ​កែសម្រួល​អាករ​នាំ​ចេញ​លើ​រ៉ែ​បុក​ស៊ី​ត​ ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២៦​។​

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ទាញយក៖ pdf