សេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនមកពីប្រទេសថៃ (RPL) ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដោយប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការទទួល បានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
