សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ និង​កាណូត​ ដោយ​ឥត​គិតថ្លៃ​ ជូន​ប្រជាពលរដ្ឋ​ រយៈពេល​៧​ថ្ងៃ​ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ពី​ការ​បម្រើសេវា​រថយន្តក្រុង​ និង​កាណូត​ដឹក​អ្នកដំណើរ​ ដោយ​ឥត​គិតថ្លៃ​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​ ចាប់ពី​ថ្ងៃ​ទី​ ១២​ រហូត​ដល់​ថ្ងៃ​ទី​ ១៨​ ខែមេសា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​រថយន្តក្រុង​ចំនួន​ ១២០​ គ្រឿង​ ដើម្បី​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​ កងកំលាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ កម្មករ​ កម្ម​ការ​នី​ និង​សាធារណជន​ទាំងអស់​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ និង​ត្រលប់​មក​វិញ​ ដោយ​មិន​មានការ​គិត​កម្រៃ​សេវា​។​ ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន​ ១១៥​ គ្រឿង​ រួម​នឹង​កាណូត​ដឹក​អ្នកដំណើរ​ចំនួន​ ៤​ គ្រឿង​ សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់​ រយៈពេល​ ៧​ថ្ងៃ​ដូច​គ្នា​ ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ សូម​បញ្ជាក់​ថា​ រថយន្តក្រុង​នឹង​ចេញដំណើរ​ពី​ស្ថានីយ៍​នានា​ នៅ​វេលា​ម៉ោង​ ៥៖៣០​ ព្រឹក​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf