ការដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២
នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ២ ដែលបានសហការជាមួយក្រសួង និងអគ្គនាយកដ្ឋានផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ដំណើរការជាផ្លូវការនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ ព្រឹកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជនក្នុងការចុះបញ្ជីអាជីវកម្មដោយចំណាយពេលវេលា និងថវិកាតិចជាងមុន និងធ្វើឡើងជាកញ្ចប់តាមនីតិវិធីអនឡាញ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ