សិក្ខាសាលា​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ស្តី​ពី​ “​ការ​អនុវត្ត​អក​រលើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-Commerce)”

នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​សិក្ខាសាលា​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ស្តី​ពី​ “​ការ​អនុវត្ត​អក​រលើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-Commerce)”​។​

​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បញ្ជ្រាប​ចំណេះដឹង​ដល់​អ្នក​ជាប់ពន្ធ​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២២​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf