​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ ២០១៩

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៩ ​ ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ ក្រោម​ប្រធានបទ​ “​ឱកាស​និង​ហានិភ័យ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សម័យ​ថ្មី​”​ នឹង​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ ចាប់ពី​ម៉ោង​៧​ៈ​៣០​ព្រឹក​ ដល់​ម៉ោង​ ១២​ ថ្ងៃត្រង់​។​ ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ គឺជា​វេទិកាសាធារណៈ​សម្រាប់​មហាជន​ទូទៅ​។​ វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ សិស្សានុសិស្ស​ យុវជន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ស្រាវជ្រាវ​កិច្ចការ​សង្គម​ អ្នក​សារព័ត៌មាន​ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​មានការ​ប្រើប្រាស់​ បណ្តាញ​សង្គម​កាន់តែ​មាន​សុវត្ថិភាព​ ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។​ 

​លោក​អ្នក​អាច​ចុះ​ឈ្មោះ​ចូលរួម​ដោយ​ឥត​គិតថ្លៃ​ តាម​រយៈ​តំណរ​ភ្ជាប់​នេះ​៖ https://goo.gl/forms/FZALsJfEbC5Myasu2

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

ទាញយក៖ pdf