ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៨០)
នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៨០)។
រដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៨០) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ៩២៩ នាក់ នៅសហគ្រាស ចំនួន ១៤ ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ