ការរៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”
នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជានឹងរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន ឧស្សហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ