​ការ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣​ នៃ​ក្រុមការងារ​រួម​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​

នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣​ នៃ​ក្រុមការងារ​រួម​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​។​

​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​បន្ត​ពង្រឹង​មិត្តភាព​ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ឱ្យ​កាន់តែ​ប្រសើរ​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ៧​ -​ ៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf