លទ្ធផលជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងកិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ជំងឺកូវីដ-១៩ និងផលវិបាករបស់វា ព្រមទាំងសិទ្ធប្រជាធិបតេយ្យ និងពលរដ្ឋ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ព្រមទាំងគំនិតផ្តួចផ្តើមពាក់ព័ន្ធមួយចំនួនទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ